Latest News

วันอาทิตย์ที่ 9 กุมภาพันธ์ พ.ศ. 2557

ភត្តានុមោទនាវិធី





ភត្តានុមោទនាវិធី
ភត្តនមោទនារម្ភគាថា
      បើភិក្ខុសមណេរ អង្គឯណា  ដែលបានទទួលនូវបច្ច័យអំពីទាយក ទាយិកាហើយ គួរលោកដែលជាថេរៈ អនុមោទនាផ្តើមជាមុនថាៈ
        យថា វារិវហា បូរា បរិបូរេន្តិ សាគរំ  ផ្លូវទឹកទាំងឡាយ មានទន្លេនិងស្ទឹងជាដើមដ៏ពេញ ដែលញ៉ាំងសាគរ គឺសមុទ្រឲ្យ ពេញព្រៀប ដូចម្តេចមិញ
        ឯវមេវ ឥតោ ទិន្នំ បេតានំ ឧបកប្បតិ  ទានដែលទាយកទាយិកា ឧទ្ទិសឲ្យហើយអំពីលោកនេះ រមែងសម្រេចផលដល់អ្នកដែលចែក ស្ថានទៅកាន់បរលោកហើយ ដូច្នេះឯង
        ឥច្ឆិតំ បត្ថិតំ តុម្ហំ ខិប្បមេវ សមិជ្ឈតុ  សូមឥត្ឋផល គឺផលជាទីគាប់ចិត្ត ដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរឲ្យសម្រេច ដល់អ្នក ឲ្យបានឆាប់រួសរាន់ទាន់ចិត្ត
        សព្វេ បូរេន្តុ សង្កប្បា  សូមគម្រិះត្រូវទាំងពួងចូរពេញ (ដល់អ្នក)
        ចន្ទោ បណ្ណរសោ យថា  សូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត
មណិជោតិរសោ យថា (ពុំនោះសោត) ដូចកែវមណីមានរស្មីដ៏រុងរឿងជាកែវវិសេស អាចញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេចបាន ​​​​​​​​​



ដោយ. ភិក្ខុ ឥន្ទសិរី ស៊ុន សូនីសក្តិ (ជុំរុំយុវខេមរា)
 

  • Blogger Comments
  • Facebook Comments

0 ความคิดเห็น:

แสดงความคิดเห็น

Item Reviewed: ភត្តានុមោទនាវិធី Description: Rating: 5 Reviewed By: Unknown
Scroll to Top