Latest News

วันอาทิตย์ที่ 9 กุมภาพันธ์ พ.ศ. 2557

អគ្គប្បសាទសុត្តគាថា




អគ្គប្បសាទសុត្តគាថា

អគ្គតោ វេ បសន្នានំ   អគ្គំ ធម្មំ វិជានតំ
អគ្គេ ពុទ្ធេ បសន្នានំ   ទក្ខិណេយេ្យ អនុត្តរេ
អគ្គេ ធម្មេ បសន្នានំ  វិរាគូបសមេ សុខេ
អគ្គេ សង្ឃេ បសន្នានំ បុញ្ញកេ្ខត្តេ អនុត្តរេ
អគ្គស្មឹ ទានំ ទទតំ           អគ្គំ បុញ្ញំ បវឌ្ឍតិ
អគ្គំ អាយុ វណ្ណោ​​    យសោ កិត្តិ សុខំ ពលំ

      បុណ្យដ៏ប្រសើរ រមែងចំរើន អាយុដ៏ប្រសើរផង សម្បុរកាយដ៏ ប្រសើរផង យសសក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សេចក្តីសុខដ៏ ប្រសើរផង កំលាំងដ៏ប្រសើរផង រមែងចំរើនដលើជនទាំងឡាយ ដែលដឹងច្បាស់នូវធម៌ដ៏ប្រសើរ ដែលជាអ្នកជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ ដោយពិត ដែលជ្រះថ្លាក្នុងព្រះពុទ្ធជាបុគ្គលដ៏ប្រសើរលើសលប់ជាទក្ខិណេយ្យបុគ្គល រកអ្នកឯណាមួយឲ្យស្មើរនឹងព្រះអង្គគ្មាន ដែលជ្រះ ថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាធម៌រម្ងាប់បង់នូវរាគាទិក្កិលេស ជាធម៌នាំមក នូវសេចក្តីសុខ (ដល់អ្នកប្រតិបត្តិ) ដែលជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ជាស្រែបុណ្យ រកស្រែបុណ្យឯណទៀតឲ្យក្រៃលែងជាងគ្មាន ដែលជា អ្នកឲ្យនូវទានដល់បុគ្គលដ៏ប្រសើរ ។
អគ្គស្ស ទាតា មេធាវី អគ្គធម្មសមាហិតោ   បុគ្គលមានប្រាជ្ញា ដែលមានចិត្តដំកល់ទុកក្នុងធម៌ដ៏ប្រសើរហើយ ជាអ្នកឲ្យនូវទានដល់ បុគ្គលដ៏ប្រសើរ ។
ទេវភូតោ មនុស្សោ វា អគ្គប្បត្តោ បមោទតិ តែងនិងបានទៅហើយជាទេវតា ឬ មនុស្ស ដ៏រមែងបានដល់នូវ ភាវៈជាអ្នកប្រសើរ ហើយរីករាយសប្បាយ ។


                               ដោយ. ភិក្ខុ ឥន្ទសិរី ស៊ុន សូនីសក្តិ (ជុំរុំយុវខេមរា)
 
  • Blogger Comments
  • Facebook Comments

0 ความคิดเห็น:

แสดงความคิดเห็น

Item Reviewed: អគ្គប្បសាទសុត្តគាថា Description: Rating: 5 Reviewed By: Unknown
Scroll to Top