សាមញ្ញានុមោទនាគាថា
លោកអង្គឯណទៀតទទួលថា
សព្វីតិយោ វិវជ្ជន្តុ សូមឲ្យចង្រៃទាំងពួងទាំងឡាយប្រាស ចេញ គឺថា ចូរឲ្យចៀសវាងចេញឆ្ងាយទៅ
សព្វរោគោ វិនស្សតុ សូមឲ្យរោគទាំងពួង របស់អ្នក ជាសៈ ស្បើយទៅ
មា តេ ភវត្វន្តរាយោ អន្តរាយកុំបីមានដល់អ្នកឡើយ
សុខីទីឃាយុកោ ភវ សូមឲ្យអ្នកជាបុគ្គល មានសេចក្តីសុខ មានអាយុវេង
អភិវាទនសីសិស្ស និច្ចំ វុឌ្ឍាបចាយិនោ ចត្តារោ ធម្មា វឌ្ឍន្តិ អាយុ វណ្ណោ សុខំ ពលំ
ធម៌គឺពរទាំងឡាយ ៤ ប្រការ គឺអាយុ ១ ពណ៌សម្បុរកាយ ១ សេសក្តីសុខ ១ កម្លាំង ១ រមែងចំរើនអស់កាលជានិច្ចដល់អ្នក ដែលមាន សេចក្តីឱនកាយថ្វាយបង្គំ ដល់ព្រះរតនត្រ័យជាប្រក្រតី និងអ្នកដែល មានសេចក្តីគោរពកោតក្រែងដល់បុគ្គលដែលជាអ្នកមានសេចក្តី ចំរើន ដោយគុណ មានសីលគុណជាដើម ឬ ដែលចំរើនដោយវ័យ គឺចាស់ ព្រឹទ្ធាចារ្យ ។
ដោយ. ភិក្ខុ ឥន្ទសិរី ស៊ុន សូនីសក្តិ (ជុំរុំយុវខេមរា)
0 ความคิดเห็น:
แสดงความคิดเห็น